កីឡាករ Chris Fuhrich ក្លាយជាគោលដៅរបស់ក្លឹបយក្សនៅអាឡឺម៉ង់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាខ្សែប្រយុទ្ធស្លាបក្លឹប Stuttgart កីឡាករ Chris Fuhrich បានក្លាយជាគោលដៅរបស់ក្លឹប Bayern Munich និង Borussia Dortmund សម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ។

កីឡាករវ័យ ២៦ឆ្នាំខាងលើបានទទួលការចាប់អារម្មណ៍ពីក្លឹបយក្សនៅ Bundesliga ដោយ Führich បង្ហាញពីបំណងចង់ចូលរួមជាមួយក្លឹប Bayern Munich ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Borussia Dortmund ដែលកីឡាករ Fuhrich ធ្លាប់លេងពីមុនមក ក៏ចាប់អារម្មណ៍ចង់បានគាត់ត្រលប់ទៅវិញ។

ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Dortmund ក៏ដោយ ប៉ុន្តែតម្លៃផ្តាច់កុងត្រា ២៣.៥លានអឺរ៉ូអាចជាការប្រឈមដ៏សំខាន់មួយសម្រាប់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Dortmund នៅតែអាចទទួលបានអត្ថប្រយោជន៍ ១លានអឺរ៉ូ ប្រសិនបើកីឡាករ​ Führich ផ្ទេរទៅកាន់ក្លឹប Bayern Munich៕

Previous articleBarca និង Chelsea សម្លឹងឃើញខ្សែប្រយុទ្ធរបស់ AS Roma
Next articleក្លឹប Frankfurt សម្រេចចិត្តយ៉ាងនេះ ចំពោះខ្សែប្រយុទ្ធខ្ចីជើងពីក្លឹប PSG