ក្លឹប Frankfurt សម្រេចចិត្តយ៉ាងនេះ ចំពោះខ្សែប្រយុទ្ធខ្ចីជើងពីក្លឹប PSG

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹថាក្លឹប Eintracht Frankfurt នឹងប្រើប្រាស់នៅលក្ខខណ្ឌក្នុងការទិញផ្តាច់កុងត្រារបស់កីឡាករ Hugo Ekitike ដែលខ្លួនបានខ្ចីជើងពីក្លឹប PSG ក្នុងតម្លៃ ១៦លានអឺរ៉ូ។

Hugo Ekitike Eintracht Frankfurt 2024

ទោះបីជាមិនទាន់ស៊ុតបញ្ចូលទីបាន ចាប់តាំងពីគាត់ផ្ទេរមកប្រទេសអាឡឺម៉ង់ក៏ដោយ ក្លឹប Eintracht Frankfurt ពេញចិត្តនឹងអាកប្បកិរិយា និងការរួមចំណែករបស់ Ekitike នៅលើទីលាន។ ការលះបង់ និងសក្តានុពលរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានបង្ហាញអោយក្លឹបឃើញអំពីតម្លៃរបស់គាត់ ដោយជំរុញឱ្យពួកគេចង់ផ្ទេរយកគាត់ជាអចិន្ត្រៃយ៍តែម្តង៕

Previous articleកីឡាករ Chris Fuhrich ក្លាយជាគោលដៅរបស់ក្លឹបយក្សនៅអាឡឺម៉ង់
Next articleBayern កំពុងចាប់អារម្មណ៍យុវជនរបស់ក្លឹប Leeds United