បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ralf Rangnick ចេញមកបញ្ជាក់ជុំវិញការបដិសេធតំណែងគ្រូបង្វឹកនៅ Bayern ថា៖
“សម្តីរបស់លោក Uli Hoeneß មិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់ខ្ញុំក្នុងការបដិសេធការងាររបស់ Bayern នោះទេ។ យើងជាមិត្តល្អជាយូរមកហើយ។ សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់គាត់មិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់ខ្ញុំក្នុងការស្នាក់នៅជាមួយក្រុមជម្រើសជាតិអូទ្រីសនោះទេ”៕