បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Barcelona បានរាយការណ៍អំពីការពិចារណានាំយកអ្នកចាត់ការក្លឹប Paris Saint-Germain លោក Luis Enrique មកក្លឹបវិញនៅឆ្នាំ២០២៥។
ទាំង Xavi និង Enrique គឺមានកុងត្រាជាមួយក្លឹបដល់ឆ្នាំ២០២៥ ដូចគ្នា។ ខណៈពេលនេះ Xavi បានសម្រេចចិត្តបន្តស្នាក់នៅជាមួយនឹងក្លឹបបន្តទៀត។ វាមើលទៅមិនទំនង់ដែលថាក្លឹបយក្សនៅកាតាឡាននឹងរក្សាគាត់បន្ទាប់ពីរដូវកាល ២០២៤-២៥ នោះទេ៕