បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាអនាគតអ្នកចាត់ការក្លឹប Liverpool ថ្មីលោក Arne Slot បានត្រៀមក្នុងការនាំយកតារាឆ្នើម ២រូបមកពីក្លឹប Feyenoord គឺកីឡាករ Mats Wieffer និងកីឡាករ Lutsharel Geertruida មកកាន់ទឹកដី Anfield តាមលោក។
ជាមួយនឹងខ្សែបម្រើមួយចំនួនរួមទាំង Thiago Alcantar មានផែនការក្នុងការចាកចេញពីក្លឹបនៅរដូវក្តៅនេះ ហើយកីឡាករ Wieffer ដែលបានបង្ហាញខ្លួន ៤២ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់អោយក្លឹបនៅហូឡង់ក្នុងរដូវកាលនេះ អាចជាជម្រើសបន្ថែមសម្រាប់ក្លឹប Liverpool៕