បរទេស៖ កីឡាករ Juan Cuadrado ដែលជាខ្សែការពារជើងចាស់កូឡុំប៊ី ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Internazionale ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ បើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថា បើទោះបីជាទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅសហរដ្ឋអាមេរិក និងម៉ិកស៊ិកក៏ដោយ ក៏កីឡាករ Cuadrado មានបំណងបន្តអាជីពរបស់គាត់នៅតំបន់អឺរ៉ុបដដែរ។
លីគទួរគីអាចជាជម្រើសសម្រាប់ខ្សែការពារស្លាបដែលមានបទពិសោធន៍ម្នាក់នេះ។ ទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយទាពីក្លឹបនៅ Super Lig ទាក់ទងនឹងការផ្ទេររបស់គាត់៕