បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Postecoglou បាននិយាយអំពីការប្រកួតជាមួយ Manchester City ថា៖
“ប្រសិនបើអ្នកនឹងតាមបណ្តាញសង្គម ៩៩% នៃពួកគេនឹងចង់ឱ្យក្លឹប Spurs ចាញ់ក្លឹប Man City…. ប៉ុន្តែសូមកុំប្រាប់ខ្ញុំថានោះជាពិភពលោករបស់អ្នក។ ប្រសិនបើវាជាពិភពលោករបស់អ្នកមែននោះ នោះសម្លាញ់… អ្នកត្រូវការការប្រឹក្សាបន្ថែម។ ខ្ញុំយល់ពីការប្រកួតប្រជែង ខ្ញុំនឹងមិនយល់ថាអ្នកណាចង់ឲ្យក្រុមបាល់ទាត់របស់ខ្លួនចាញ់ឡើយ!។ មានការប្រកួតបាល់ទាត់នៅថ្ងៃអង្គារ៍។ យើងទៅ និងព្យាយាមយកឈ្នះដូចគ្រប់ក្រុមបាល់ទាត់ទាំងអស់នៅលើភពផែនដីដែរ”៕