កីឡាករ Olivier Giroud និងទៅស្វែងរកបទពិសោធន៍ថ្មីនៅ MLS

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Olivier Giroud បញ្ជាក់​ថា​គាត់​នឹង​ចាកចេញ​ពី AC Milan និង​បាល់ទាត់​អឺរ៉ុប។ កីឡាករ Giroud បាន​ចុះ​ហត្ថលេខា​ក្នុង​នាម​ជា​កីឡាករចំណូល​ថ្មី​របស់ក្លឹប LAFC ក្នុង​ក្រប​ខ័ណ្ឌ MLS ដូច​ដែល​បាន​បញ្ជាក់​កាល​ពី​ខែ​មីនា។

កីឡាករ Olivier Giroud បាននិយាយថា៖ “ខ្ញុំនឹងលេងពីរប្រកួតចុងក្រោយរបស់ខ្ញុំសម្រាប់ AC Milan ហើយបន្ទាប់មកខ្ញុំនឹងផ្លាស់ទៅ MLS ខ្ញុំមានមោទនភាពចំពោះអាជីពនៅទីនេះ”។

ខ្សែប្រយុទ្ធដ៏អស្ចារ្យក្នុងអស់រយៈពេលជាច្រើនឆ្នាំ និងជាកីឡាករជម្រើសជាតិបារាំងដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ Giroud នឹងទៅស្វែងរកបទពិសោធន៍របស់ខ្លួននៅអាមេរិក៕

Previous articleលោក Postecoglou បញ្ជាក់ពីការតាំងចិត្តដើម្បីយកឈ្នះ Man City
Next articleAjax ទំនង់ជាលក់កីឡាករ Steven Bergwijn ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន