បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអំពីស្ថានភាពរបស់កីឡាករ Renato Sanches ថានឹងមិនមានការផ្លាស់ប្តូរនោះទេដូចដែលបានបញ្ជាក់កាលពី ២សប្តាហ៍មុន គឺគាត់នឹងចាកចេញពីក្លឹប AS Roma នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករ Sanches នឹងត្រលប់ទៅកាន់ក្លឹប PSG វិញ ខណៈក្លឹបមួយនេះក៏ត្រៀមក្នុងការលក់គាត់ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ព្រោះតែគាត់មិនស្ថិតនៅក្នុងគម្រោងរបស់ក្លឹបទៀតនោះទេ៕