Dortmund បានចុះហត្ថលេខាយកយុវជនវ័យ ១៦ឆ្នាំសញ្ជាតិអេក្វាឌ័រ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Borussia Dortmund បានចុះហត្ថលេខាលើកីឡាករសញ្ជាតិអេក្វាឌ័រវ័យ ១៦ឆ្នាំ Justin Lerma។ កីឡាករ Lerma នឹងមកចូលរួមជាមួយក្លឹបនៅឆ្នាំ២០២៦ នៅពេលដែលគាត់មានអាយុ ១៨ឆ្នាំ។

នាយកក្លឹប Borussia Dortmund លោក Kehl បាននិយាយថា៖ “គាត់គឺជាកីឡាករដែលមានទេពកោសល្យម្នាក់នៅតំប់អាមេរិកខាងត្បូងក្នុងជំនាន់របស់គាត់។ យើងពិតជារំភើបណាស់ដែលមានគាត់នឹងមកចូលរួមជាមួយក្លឹប Borussia Dortmund”៕

Previous articleដូចការគ្រោងទុក!! កីឡាករ Renato Sanches នឹងត្រូវត្រលប់ទៅកាន់ក្លឹប PSG វិញ
Next articlePep Guardiola៖ មិនមានក្រុមណាមួយឈ្នះពាន Premier League ៤ដងជាប់គ្នានោះទេ