បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បាននិយាយថា៖
“មិនមានក្រុមណាមួយឈ្នះពាន Premier League ៤ដងជាប់គ្នានោះទេ ដែលវាមានន័យថាជាការពិបាកណាស់។ បើមិនដូច្នេះទេ Liverpool ក្នុងទសវត្សរ៍ទី ៨០, លោក Sir Alex Ferguson ក្នុងទសវត្សរ៍ទី ៩០, Chelsea ជាមួយ Roman Abramovich និង Jose Mourinho, Arsenal ជាមួយ Wenger… ពួកគេមិនបានធ្វើរឿងនេះទេ។ ពួកគេមិនអាចធ្វើរឿងនេះបាននោះទេ”៕