ក្លឹបយក្សនៅអាឡឺម៉ង់ ចង់បានប្អូនប្រុសរបស់កីឡាករ Jude Bellingham

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Borussia Dortmund ឥឡូវនេះកំពុងសម្លឹងមើលការផ្ទេរយកកីឡាករ Jobe Bellingham មកកាន់ Bundesliga។

កីឡាករ Bellingham ដែលមានវ៧យ ១៨ឆ្នាំ ហើយលេងជាខ្សែបម្រើប្រយុទ្ធ បានផ្ទេរពីក្លឹប Birmingham City ទៅកាន់ក្លឹប Sunderland ក្នុងតម្លៃ ១.៥លានផោនកាលពីខែមិថុនា។ ក្រោយផ្ទេរទៅកាន់ក្លឹប Sunderland គាត់បានបង្ហាញនៅទម្រង់លេងបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លយន ៤៧ប្រកួតអោយក្លឹប។

Jobe Bellingham NXGN 2024

ស្របពេលដែលក្លឹប Sunderland កំពុងសម្លឹងរកមើលការលក់កីឡាករមួយចំនួន ដើម្បីប្រមូលប្រាក់ ធ្វើអោយខាងក្លឹប Dortmund មានឪកាសក្នុងការផ្ទេរយកកីឡាករ Jobe មកកាន់ទឹកដីអាឡឺម៉ង់។ ដោយសារតែភាពជោគជ័យរបស់បងប្រុសរបស់គាត់ Jude Bellingham នៅក្លឹប Dortmund ប្រហែលជាចំនុចទាក់ទង់បន្ថែមទៀតក្នុងការអោយគាត់ផ្ទេរមកកាន់អាឡឺម៉ង់៕

Previous articleក្លឹប RB Leipzig បដិសេធសំណើរផ្ទេរយកកីឡាករ Benjamin Sesko របស់ AC Milan ដោយសារតែ
Next articleReal បញ្ជាក់ថាលែងចង់បាន Davies ហើយ ដោយប្តូរទៅចង់បានកីឡាកររបស់​ Girona វិញ