បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Luka Modric បានប្រាប់ទៅកាន់ក្លឹប Real Madrid អំពីបំណងប្រាថ្នារបស់គាត់ក្នុងការបន្តស្នាក់នៅជាមួយក្លឹប។
កីឡាករ Modric នឹងមិនបង្កើតនៅបញ្ហាណាមួយទៅលើប្រាក់ខែនោះទេ ដោយគាត់ចង់ស្នាក់នៅ និងបន្តសម្រាប់រដូវកាលក្រោយ។ តារាសញ្ជាតិក្រូអាតរូបនេះ បានធ្វើការបដិសេធនៅសំណើរចំនួន ២ ដោយគាត់សង្ឃឹមថាអាចចុះហត្ថលេខាថ្មីជាមួយនឹងក្លឹប Real។ វាអាស្រ័យលើក្លឹបឥឡូវនេះសម្រាប់អនាគតរបស់ Modrić និង Kroos ដែលត្រូវសម្រេចចិត្តនៅថ្ងៃបន្ទាប់៕