បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ DSports បានអោយដឹងថាក្លឹប Real Madrid បានរាយការណ៍ថាបានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែបម្រើរបស់ក្លឹប Liverpool កីឡាករ Alexis Max Allister នៅក្នុងទីផ្សារដោះដូរបន្ទាប់នេះ។
ក្លឹបអធិរាជសកំពុងស្វែងរកនៅជម្រើសខ្សែបម្រើដែលមានគុណភាព ខណៈពួកគេត្រូវការអ្នកមកជំនួសកន្លែងរបស់តារាជើងចាស់ Toni Kroos និង Luka Modric។ កីឡាករអាហ្សង់ទីនដែលឈ្នះពាន World Cup រូបនេះបានបង្ហាញខ្លួនក្នុង ៤៥ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមហង្សក្រហមនៅរដូវកាលនេះ ដែលគាត់បានស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង៕