បរទេស៖ ខ្សែប្រយុទ្ធ Joshua Zirkzee របស់ Bologna បានបើកចំហអំពីអនាគតរបស់ខ្លួនចំពេលមានការចាប់អារម្មណ៍ពីក្លឹបយក្សនៅ Premier League ដូចជា Arsenal និង Manchester United ។
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានប្រាប់ទៅកាន់ Sky Sports ថា៖ “បន្ទាប់ពីថ្ងៃឈប់សម្រាកយើងនឹងឃើញអ្វីដែលនឹងកើតឡើង។ តាមខ្ញុំដឹងរហូតមកដល់ពេលនេះខ្ញុំនឹងលេង Champions League ជាមួយក្លឹប Bologna ប៉ុន្តែខ្ញុំមិនអាចនិយាយអ្វីបានទេ។ វានឹងមានរឿងជាច្រើនអាចកើតឡើង នៅក្នុងកំឡុងពេលនេះ យើងគិតអំពីការប្រកួតចុងក្រោយនៃរដូវកាល ហើយបន្ទាប់មកពួកយើងនឹងត្រលប់មកវិញបន្ទាប់ពីឈប់សម្រាក ហើយនឹងចាំមើលថាមានអ្វីកើតឡើង”៕