Wolves បញ្ជាក់តម្លៃផ្ទេរ Pedro Neto ទៅកាន់ក្លឹបទាំង ២នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Wolves បានទាមទារនៅតម្លៃ ៦០លានផោន សម្រាប់ក្លឹបដែលចង់បានកីឡាករឆ្នើម Pedro Neto ដែលគាត់កំពុងតែមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Manchester City និង Newcastle United។

ក្លឹប Man City បានកោតសរសើរនៅខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់រូបនេះជាយូរមកហើយ ខណៈពេលដែលក្រុម Newcastle ក៏កំពុងស្វែងរកនៅការចុះហត្ថលេខាយកកីឡាករថ្មីចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករ Bruno Guimaraes នៅក្លឹប៕

Previous articleលោក Unai Emery ត្រៀមលក់ខ្សែការពារម្នាក់នេះចេញ
Next articleBayern Munich ចង់បានគ្រូបង្វឹកនៅលីគអង់គ្លេសម្នាក់នេះមកជំនួសលោក Tuchel