បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano និង Christian Falk បានអោយដឹងថាក្លឹប Bayern Munich បានធ្វើការពិភាក្សាផ្ទៃក្នុងអំពីការលទ្ធភាពក្នុងការតែងតាំងលោក Vincent Kompany ជាអ្នកចាត់ការមកជំនួសកន្លែងលោក Thomas Tuchel។
ក្លឹបមួយចំនួននៅ Premier League ក៏ដូចជានៅតំបន់អឺរ៉ុបក៏ចាប់អារម្មណ៍ចង់បានអតីតប្រធានក្រុម Manchester City ម្នាក់នេះជាគ្រូបង្វឹកផងដែរ៕