បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាតម្លៃផ្តាច់កុងត្រារបស់កីឡាករ Joshua Zirkzee របស់ក្លឹប Bologna មានតម្លៃប្រមាណ ៤០លានអឺរ៉ូ សម្រាប់ក្លឹបទាំងអស់ដែលចង់បានគាត់។
ក្លឹប AC Milan បន្តធ្វើការទំនាក់ទំនងជាប្រចាំសម្រាប់ការផ្ទេរមួយនេះ ខណៈក្លឹបជាច្រើនក៏ចាប់អារម្មណ៍រូបគាត់ផងដែរ៕