បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប AS Monaco លោក Thiago Scuro បាននិយាយថា៖
“យើងចង់រក្សាទុកកីឡាករ Maghnes Akliouche វាជាអាទិភាពមួយរបស់យើង។ មួយរដូវកាលទៀតក៏អាចល្អសម្រាប់គាត់ក្នុងការអភិវឌ្ឍន៍ជាមួយនឹងការប្រកួតបាល់ទាត់នៅ UCL ខ្ញុំជឿជាក់… យើងចង់រក្សាគាត់ ប៉ុន្តែខ្ញុំមិនគ្រប់គ្រងការសម្រេចចិត្តរបស់អ្នកគ្រប់គ្នានោះទេ”៕