បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Nacho បាននិយាយអំពីអនាគតខ្លួនជាមួយ Real Madrid ថា៖
“ខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងធ្វើអ្វីនៅពេលដែលរដូវកាលនេះបញ្ចប់ ប៉ុន្តែខ្ញុំនឹងមិនទាន់និយាយទេ ព្រោះវាមិនមែនជាពេលវេលាត្រឹមត្រូវទេ។ ការធ្វើជាប្រធានក្រុម ឬឈ្នះ Champions League នឹងមិនផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្ញុំទេ”៕