Chelsea ចង់បានកីឡាកររបស់ Fulham មកជំនួសកន្លែងកីឡាករ Thiago Silva

បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករ Tosin Adarabioyo របស់ក្លឹប Fulham ដោយគ្មានតម្លៃខ្លួននៅក្នុងរដូវក្តៅនេះ។

Tosin Adarabioyo Fulham

កីឡាករ Tosin Adarabioyo បានបញ្ជាក់អំពីការសម្រេចចិត្តរបស់គាត់ដោយមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Fulham កាលពីដើមឆ្នាំនេះ ហើយក៏មានក្លឹបជាច្រើនបានចាប់អារម្មណ៍ទៅលើខ្សែការពាររូបនេះ។ នេះបើយោងតាមការការចេញផ្សាយរបស់ iNews បានអោយដឹងថាក្លឹប Chelsea បានចាប់អារម្មណ៍ក្នុងការផ្ទេរយក Tosin Adarabioyo ខណៈពួកគេចង់បានកីឡាកររូបនេះមកជំនួសកន្លែងរបស់កីឡាករ Thiago Silva ដែលទើបចាកចេញ៕

Previous articleSir Jim Ratcliffe ចង់បានបុរសម្នាក់នេះ មកជំនួសកន្លែងរបស់ Ten Hag
Next articleក្លឹបយក្សមួយនេះ បដិសេធលែងចង់បានកីឡាករ Bernardo Silva ទៀតហើយ