ក្លឹបយក្សមួយនេះ បដិសេធលែងចង់បានកីឡាករ Bernardo Silva ទៀតហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Le Parisien បានអោយដឹងថាម្ចាស់ជើងឯក Ligue 1 គឺក្លឹប Paris Saint-Germain បានបញ្ចប់ការចាប់អារម្មណ៍ចំពោះការផ្ទេរយកកីឡាករ Bernardo Silva របស់ក្លឹប Manchester City មកកាន់ប្រទេសបារាំង។

ក្លឹប Manchester City បានប្តេជ្ញាចិត្តរក្សាកីឡាករដែលមានបទពិសោធន៍ម្នាក់នេះអោយបាន។ នាយកផ្នែកកីឡារបស់ក្លឹប PSG លោក Luis Campos និងអ្នកចាត់ការលោក Luis Enrique ឥឡូវនេះបានសម្រេចចិត្តកំណត់គោលដៅផ្សេងទៀតនៅក្នុងក្រុមនៅរដូវក្តៅនេះ៕

Previous articleChelsea ចង់បានកីឡាកររបស់ Fulham មកជំនួសកន្លែងកីឡាករ Thiago Silva
Next articleChelsea កំពុងចាប់អារម្មណ៍អ្នកចាំទីរបស់ក្លឹប Burnley