បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Hector Fort បានចុះកុងត្រាថ្មីជាមួយនឹងក្លឹប Barcelona ដល់ឆ្នាំ២០២៦ ដែលមានរយៈពេលតែ ២ឆ្នាំ ព្រោះតែគាត់មិនទាន់គ្រប់អាយុ ១៨ឆ្នាំ ប៉ុន្តែខាងក្លឹបបានត្រៀមនៅកុងត្រារយៈពេលវែងមួយទៀតសម្រាប់គាត់នៅពេលដែលគាត់បានគ្រប់អាយុ ១៨ឆ្នាំ។
កិច្ចព្រមព្រៀងចាស់របស់គាត់មានតម្លៃផ្តាច់កុងត្រា ៦លានអឺរ៉ូ ប៉ុន្តែកីឡាករ Hector Fort បានទទួលនៅសំណើរធំៗជាច្រើនពីក្លឹបនៅក្រៅប្រទេស ខណៈគាត់ចង់បន្តស្នាក់នៅជាមួយនឹង Barca៕