Timo Werner នឹងបន្តនៅក្លឹប Spurs មួយរដូវកាលទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Tottenham បានឈានដល់ការពិភាក្សាក្នុងការរក្សាទុក Timo Werner នៅក្លឹបបន្តទៀតក្នុងលក្ខខណ្ឌខ្ចីជើង។

ការចរចាបានបន្តធ្វើឡើងជាមួយនឹងការចងបន្តការខ្ចីជើង Werner នៅក្នុងក្លឹប Spurs មួយរដូវកាលទៀតពីក្លឹប RB Leipzig។ កុងត្រាខ្ចីជើងថ្មីមានសុពលពីខែកក្កដា ដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងលក្ខខណ្ឌដដែរដូចទៅនឹងការព្រមព្រៀងខែមករា។ កីឡាករ Werner ត្រូវបានរំពឹងទុកថានឹងបន្តស្នាក់នៅក្លឹប Spurs មួយរដូវកាលទៀត៕

Previous articleកីឡាករ Hector Fort បានចុះកុងត្រាថ្មីជាមួយនឹងក្លឹប Barca
Next articlePSG នឹងយក Matvey Safonov មកជំនួសកន្លែងរបស់ Keylor Navas