បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BBC បានអោយដឹងថាក្លឹប Ipswich Town ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Omari Hutchinson របស់ក្លឹប Chelsea នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
កីឡាករ Omari Hutchinson បានបង្ហាញនៅទម្រង់លេងយ៉ាងល្អក្នុងកំឡុងពេលលេងខ្ចីជើងនៅក្លឹប Ipswich និងបានជួយអោយក្លឹបមួយនេះឡើងមកកាន់ក្របខណ្ឌ Premier League។ នៅពេលនេះក្លឹបបានពិចារណាក្នុងការខ្ចីជើងគាត់ជាថ្មីម្តងទៀត ឫក៏ផ្ទេរជាអចិន្ត្រៃយ៍តែម្តង។ ក្លឹប Stuttgart នៃក្របខ័ណ្ឌ Bundesliga ក៏ចង់បានកីឡាករវ័យក្មេងរូបនេះផងដែរ៕