បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Bayern Munich លោក Eberl បាននិយាយថា៖
“ខ្ញុំប្រាកដថាលោក Kompany គឺជាគ្រូបង្វឹកដ៏ល្អអស់រយៈពេលជាច្រើនឆ្នាំ។ នៅក្លឹប Anderlecht គាត់ពិតជាអស្ចារ្យណាស់ នៅក្លឹប Burnley គាត់ត្រូវបានដំឡើងឋានៈជាមួយនឹងកំណត់ត្រា ១០១ពិន្ទុ និងគាត់បានធ្វើអោយមានភាពទាក់ទាញក្នុងវិស័យបាល់ទាត់។ នោះហើយជាមូលហេតុដែលគាត់ស្ថិតនៅក្នុងបញ្ជីរបស់ខ្ញុំ និងលោក Christoph អស់រយៈពេលជាយូរ”៕