បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Armando Broja នៅតែរំពឹងថានឹងចាកចេញពីក្លឹប Chelsea ក្នុងការផ្ទេរជាអចិន្ត្រៃយ៍នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ ក្រោយបញ្ចប់ការខ្ចីជើងនៅក្លឹប Fulham។
ក្នុងនោះមិនមានអ្វីផ្លាស់ប្តូរ ដូចដែលព័ត៌មានដែលធ្លាប់ចេញផ្សាយកាលពីដើមខែនេះអញ្ចឹង៕