បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Los Angeles Galaxy មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងផ្ទេរ កីឡាករ Marco Reus កើតឡើងដូចដែលបានរាយការណ៍កាលពីពីរថ្ងៃមុន។
វានៅសល់ការងារមួយចំនួនដែលត្រូវធ្វើនៅភាគីខាងកីឡាករ ហើយវាអាចនឹងត្រូវការពេលវេលាប៉ុន្មានថ្ងៃទៀត ប៉ុន្តែក្លឹប LA Galaxy ចង់បានកីឡាករ Reus ហើយសំណើររបស់ពួកគេនៅពេលនេះ គឺជាសំណើរដ៏ល្អបំផុតមួយនៅលើតុសម្រាប់ Marco Reus៕