បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Sergio Conceição បានបញ្ជាក់អំពីការចាកចេញពីក្លឹប FC Porto ដូចដែលបានរំពឹងទុក។ ឯកសារទាំងអស់ត្រូវបានចុះហត្ថលេខា ដើម្បីធ្វើការបញ្ចប់នៅកុងត្រារបស់គាត់។
លោក Sergio Conceição បានចាកចេញក្រោយមកដឹកនាំ FC Porto បាន ៧រដូវកាល ហើយឈ្នះ ១១ពាន ជាមួយក្លឹប ហើយគាត់នឹងទៅដឹកនាំក្លឹប Olympique Marseille ក្រោយទទួលបានសំណើរដ៏ល្អមួយ៕