បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Genoa បានទាក់ទងទៅកាន់ក្លឹប Tottenham ដើម្បីពិភាក្សាអំពីការចុះហត្ថលេខាយកកីឡាករ Djed Spence ជាអចិន្ត្រៃយ៏។ ការចរចារវាងក្លឹបទាំង ២ និងកីឡាករកំពុងធ្វើឡើង ហើយការផ្ទេរនេះទំនងអាចកើតឡើងបាន គឺអាស្រ័យទៅលើតម្លៃផ្ទេរតែម្តង។
ចំណាប់ថ្នាក់របស់ក្លឹប Genoa នៅក្នុងរដូវកាលនេះ ត្រូវបានចាប់ទុកជាក្រុមលក់ក្នុងចំណោមលីគទាំង៥ នៅតំបន់អឺរ៉ុប ហើយក្លឹបត្រៀមក្នុងការបន្តកុងត្រាអោយអ្នកគ្រប់គ្រង់ទាំងអស់ ដោយរួមទាំងនាយកលោក Marco Ottolini ផងដែរ៕