បរទេស៖ ក្លឹប Manchester United បានមានព័ត៌មានចចាមអារ៉ាមជាមួយនឹងកីឡាករ Joao Neves របស់ក្លឹប Benfica ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្នុងនោះតម្លៃផ្តាច់កុងត្រារបស់កីឡាករ Neves ប្រមាណ ១២០លានអឺរ៉ូ។
នេះបើយោងតាមការចេញផ្សាយរបស់កាសែតព័រទុយហ្គាល់ Record បានអះអាងថាក្លឹប Manchester United បានដាក់សំណើរតម្លៃ ៦០លានអឺរ៉ូសម្រាប់ខ្សែបម្រើកណ្តាលរូបនេះ ប៉ុន្តែត្រូវបានបដិសេធដោយនាយកក្លឹប Benfica លោក Rui Costa ។ ប្រភពដដែរបានបន្ថែមទៀតថា លោក Costa នឹងមិនធ្វើការពិភាក្សាណាមួយនោះទេប្រសិនជាសំណើរដាក់មកទាបជាងតម្លៃ ១០០លានអឺរ៉ូ។
ក្លឹប Chelsea, Manchester City, Liverpool, PSG និង Bayern Munich សុទ្ធតែទទួលបានការចាប់អារម្មណ៍លើកីឡាករវ័យក្មេង ប៉ុន្តែបិសាចក្រហមដែលពេញចិត្តខ្លាំង៕