កីឡាករ Matheus Cunha ឆ្លើយតបទៅនឹងដំណឹងដែល Man Utd ចង់បានខ្លួន

បរទេស៖ កីឡាករ Matheus Cunha បានច្រានចោលនៅព័ត៌មានដែលថាក្លឹប Manchester United ចាប់អារម្មណ៍គាត់ ហើយគាត់បានបញ្ជាក់ថាខ្លួនសប្បាយចិត្តនៅក្លឹប Wolverhampton Wanderers។

កីឡាករ Matheus Cunha បានប្រាប់ទៅកាន់ Globo Esporte ថា៖ “ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើការសម្រាក និងចំណាយពេលច្រើនបំផុតជាមួយគ្រួសាររបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅ Wolves ។ ការផ្តោតអារម្មណ៍នៅពេលនេះគឺទៅលើការមានរដូវកាលដែលប្រសើរជាងមុន និងជួយក្លឹប។ ខ្ញុំនឹងបន្តនៅលើផ្លូវនេះ”៕

Previous articleក្លឹបយក្សនៅបារាំង ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Julián Álvarez
Next articleកីឡាករ Giovanni Ferraina ផ្ទេរទៅកាន់ក្លឹប Inter Miami ក្នុងលក្ខខណ្ឌខ្ចីជើង