កីឡាករ Giovanni Ferraina ផ្ទេរទៅកាន់ក្លឹប Inter Miami ក្នុងលក្ខខណ្ឌខ្ចីជើង

បរទេស៖ កីឡាករចំណូលថ្មីរបស់ក្លឹប Inter Miami គឺកីឡាករ Giovanni Ferraina បាននិយាយថាវាជាសុបិន្តដែលក្លាយជាការពិត ក្នុងការលេងជាមួយនឹងមិត្តរួមជាតិអាហ្សង់ទីនកីឡាករ Lionel Messi។

នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករវ័យ ២០ឆ្នាំរូបនេះបានមកចូលរួមជាមួយនឹងនៅ Major League Soccer ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ឆ្នាំ ជាមួយនឹងជម្រើសក្នុងការទិញក្នុងតម្លៃ ១.៥លានអឺរ៉ូ។ ខ្សែការពារកណ្តាលរូបនេះនឹងលេងក្នុងនាមជាកីឡាករបម្រុងរបស់ក្លឹប Miami ប៉ុន្តែគាត់សង្ឃឹមថានឹងអាចចេញមកលេងនៅក្នុងឈុតធំ និងបានលេងជាមួយនឹងកីឡាករ Messi៕

Previous articleកីឡាករ Matheus Cunha ឆ្លើយតបទៅនឹងដំណឹងដែល Man Utd ចង់បានខ្លួន
Next articleUnai Emery ឆ្លើយតបទៅនឹងការទាមទារតម្លៃផ្ទេរ Gallagher របស់ក្លឹប Chelsea