អ្នកចាត់ការថ្មីរបស់ Barca បញ្ជាក់អំពីអនាគតរបស់កីឡាករ​ Raphinha

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាលោក Hansi Flick បានដាក់បញ្ចូលកីឡាករ Raphinha ទៅក្នុងផែនការរបស់គាត់។ គាត់បានចាប់ទុកខ្សែប្រយុទ្ធស្លាបវ័យ ២៧ឆ្នាំរូបនេះជាកីឡាករសំខាន់ម្នាក់។

ទោះបីជាយ៉ាងណាក៏ដោយ មានក្លឹបជាច្រើនបង្ហាញការចាប់អារម្មណ៍ចំពោះកីឡាករ Raphinha ជាពិសេសគឺក្លឹបនៅអារ៉ាប៊ីសាអូឌីត។ ការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់កីឡាករ Raphinha នៅមិនទាន់ធ្វើការសម្រេចចិត្តនោះទេ។ ខណៈកុងត្រារបស់គាត់នៅក្លឹប Barcelona មានសុពលភាពដល់ឆ្នាំ២០២៧៕

Previous articleលោក FELIX G.DALMAS បង្ហាញអារម្មណ៍ខ្លួនមុនក្រុមជម្រើសជាតិកម្ពុជាប្រកួតស្អែកនេះថា
Next articleក្លឹបចំនួន ៣ ចេញមកប្រជែងគ្នាយកខ្សែបម្រើ Conor Gallagher