លោក FELIX G.DALMAS បង្ហាញអារម្មណ៍ខ្លួនមុនក្រុមជម្រើសជាតិកម្ពុជាប្រកួតស្អែកនេះថា

ភ្នំពេញ៖ លោក FELIX G.DALMAS ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទ សារព័ត៌មាន មុនការប្រកួតមិត្តភាពអន្តរជាតិ “VATTANAC” ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ថា៖

“សម្រាប់ថ្ងៃស្អែកនេះជាការប្រកួតមួយដ៏តានតឹង ម៉ុងហ្គោលីជាក្រុមមួយដែលមានកាយសម្បទាធំ ហើយពួកគេក៏មានកីឡាករម្នាក់ដែលលេងនៅអឺរ៉ុប ហើយកីឡាកររូបនោះអាចជាបញ្ហាសម្រាប់ក្រុមរបស់យើង។

បន្ទាប់ពីការប្រមូលផ្តុំលើកចុងក្រោយ ខ្ញុំបានសង្កេតឃើញថាយើងមានការល្អប្រសើរជាងមុនដោយសារយើងបានប្រកួតជាមួយក្រុមខ្លាំងៗកន្លងទៅ ហើយឆ្នាំមុនយើងបានបញ្ចប់ហើយ ហើយនេះជាឆ្នាំថ្មីយើងចាប់ផ្តើមត្រៀមខ្លួនធ្វើការឡើងវិញ ហើយយើងសង្ឃឹមថាការប្រកួតស្អែកនេះយើងនឹងធ្វើបានល្អ”៕

May be an image of 1 person, playing football and text

Previous articleChelsea និង Man City បរាជ័យក្នុងការផ្ទេរយកយុវជនរបស់​ AC Milan
Next articleអ្នកចាត់ការថ្មីរបស់ Barca បញ្ជាក់អំពីអនាគតរបស់កីឡាករ​ Raphinha