ក្លឹប Chelsea កំពុងតាមដានខ្សែប្រយុទ្ធរបស់ក្លឹប Everton

បរទេស៖ ក្លឹប Chelsea កំពុងតាមដានខ្សែប្រយុទ្ធ Dominic Calvert-Lewin របស់ក្លឹប Everton ខណៈដែលពួកគេកំពុងវាយតម្លៃទៅលើកីឡាកររូបនេះសម្រាប់ទីផ្សារដោះដូររដូវក្តៅ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Everton បានផ្តល់នៅកុងត្រាថ្មីសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ អោយស្នាក់នៅបន្ត ប៉ុន្តែក្លឹប Chelsea និងគូប្រជែងនៅ Premier League ផ្សេងទៀតក៏កំពុងប្រជែងគ្នាក្នុងការចុះហត្ថលេខាយកកីឡាករ Dominic Calvert-Lewin។

កីឡាករវ័យ ២៧ ឆ្នាំគឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនជាច្រើនដែល Chelsea កំពុងវាយតម្លៃ។ កីឡាករ Benjamin Sesko របស់ក្លឹប RB Leipzig ក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលខ្លួនចង់បាន។ កីឡាករ Sesko មានតម្លៃផ្តាច់កុងត្រាប្រមាណ ៥៩.៥លានផោន ដែលវាមានតម្លៃខ្ពស់ជាកីឡាករ Calvert-Lewin ៕

Previous articleក្លឹបចំនួន ៣ ចេញមកប្រជែងគ្នាយកខ្សែបម្រើ Conor Gallagher
Next articleកីឡាករ Alexander Isak ផ្ញើសារបញ្ជាក់អំពីអនាគតខ្លួន