បរទេស៖ ខ្សែប្រយុទ្ធក្លឹប Newcastle United កីឡាករ Alexander Isak បានផ្ញើសារយ៉ាងខ្លាំងមួយស្របពេលដែលមានការរំពឹងទុកថាក្លឹប Arsenal ចង់នាំយកកីឡាករសញ្ជាតិស៊ុយអែតនៅរដូវក្តៅនេះ។
កីឡាករ Isak បានថ្លែងទៅកាន់ Fotbollskanalen ថា៖ “ខ្ញុំរីករាយនឹងខ្លួនឯងខ្លាំងណាស់នៅ Newcastle ខ្ញុំទើបតែមានរដូវកាលដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ។ ដែលចាមិនអាចវាយតម្លៃបាននោះទេ។ ខ្ញុំស្រឡាញ់អ្វីៗទាំងអស់អំពីក្លឹប អ្នកគាំទ្រ និងទីក្រុង។ តាមពិតខ្ញុំមិនមានគំនិតចង់ផ្លាស់ប្តូរ ឬអ្វីបែបនោះទេ។ ខ្ញុំសប្បាយចិត្តនឹងខ្លួនឯងយ៉ាងអស្ចារ្យ ហើយរីករាយនឹងជីវិតរបស់ខ្ញុំ”។
កីឡាករ Isak និយាយបន្ថែមទៀតជុំវិញរបាយការណ៍ដែល Newcastle ត្រូវការលក់កីឡាករជាច្រើនបានបញ្ជាក់ថា៖ “វាមិនមែនជាអ្វីដែលខ្ញុំកំពុងស្មាននោះទេ។ នៅក្នុងក្រុម និងក្លឹបមិនមានការនិយាយស្តីឬរឿងអាស្រូវជុំវិញវាទេ។ ខ្ញុំមិនបានទទួលព័ត៌មានណាមួយពីក្លឹបថាពួកគេចង់ ឫត្រូវការលក់ខ្ញុំ”៕