Ten Hag និង Arne Slot ចេញមកប្រជែងគ្នាយកខ្សែបម្រើរបស់ Atalanta

បរទេស៖ ក្លឹប Manchester United និង Liverpool ត្រៀមប្រជែងគ្នាលើការចុះហត្ថលេខាលើខ្សែបម្រើ Teun Koopmeiners របស់ Atalanta នៅរដូវក្តៅនេះ។

Koopmeiners Atalanta

កីឡាករ Koopmeiners បានទទួលការទាក់ទាញពីក្លឹបជាច្រើននៅរដូវក្តៅនេះ ក្រោយការបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លឹប Atalanta នា Serie A។ ដូច្នេះហើយ បិសាចក្រហមបានបង្ហាញចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិហូឡង់វ័យ ២៦ឆ្នាំរូបនេះ ជាមួយនឹងសហម្ចាស់លោក Sir Jim Ratcliffe កំពុងសម្លឹងមើលការកែប្រែឡើងវិញនៅក្លឹប ដោយក្នុងនោះកីឡាករ Casemiro, Christian Eriksen និង Donny van de Beek ទាំងអស់អាចចាកចេញដោយទុកកន្លែងទំនេរសម្រាប់កីឡាករ Koopmeiners ។ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato United បានអោយដឹងថាក្លឹប United ត្រៀមនៅទឹកប្រាក់ ៦០លានអឺរ៉ូសម្រាប់ផ្ទេរយករូបគាត់៕

Previous articleLiverpool ចាប់អារម្មណ៍ទៅលើកីឡាកររបស់ក្លឹប Midtjylland ដែលមានតម្លៃ ១០លានដុល្លារ
Next articleកីឡាករ Robin Gosens សម្រេចចិត្តធ្វើយ៉ាងនេះសម្រាប់ក្លឹប Union Berlin