Cesc Fabregas ចង់បានអតីតមិត្តរួមក្រុមចាស់នៅ Barca មកកាន់ក្លឹប Como

បរទេស៖ បន្ទាប់ពីរយៈពេល ២១ឆ្នាំនៅមិនបានឡើងមកលេងនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី ក្លឹប Como កំពុងតែត្រៀមខ្លួនក្នុងការវិលត្រលប់មកកាន់ក្របខ័ណ្ឌ Serie A ។ សមិទ្ធិផលដ៏អស្ចារ្យមួយនេះបានធ្វើអោយពួកគេត្រៀមនៅយុទ្ធសាស្ត្រសម្រាប់ទីផ្សារដោះដូរខាងមុខ ដើម្បីអាចធានាអោយបាននៅការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់។ ការដឹកនាំគម្រោងដ៏មានមហិច្ឆតានេះគឺលោក Fabregas ដែលថ្មីៗនេះត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹប ហើយបាជួយក្រុមអោយទទួលជោគជ័យជាមួយលោក Osian Roberts ។

Alexis Sanchez Inter 2023-2024

នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta បានអោយដឹងថាក្នុងចំណោមឈ្មោះកីឡាករដែលត្រូវយកមកពិចារណាសម្រាប់តំបន់ប្រយុទ្ធ ក្នុងនោះក៏មានកីឡាករ AleXis Sanchez ផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិឈីលីវ័យ ៣៥ឆ្នាំរូបនេះ ជាកីឡាករដែលគ្មានតម្លៃខ្លួន ក្រោយកិច្ចសន្យារបស់គាត់ជាមួយនឹងក្លឹប Inter ត្រូវបានផុតកំណត់។ ទោះបីជាពេលវេលាលេងរបស់គាត់មានកំណត់សម្រាប់រដូវកាលនេះ ដោយបង្ហាញខ្លួនបានតែ ៧៥០នាទីប៉ុណ្ណោះ ជាមួយនឹងការលេងជម្រើសដំបូង ៦ដង កីឡាករ Sanchez នៅតែមានបំណងចង់បន្តអាជីពរបស់គាត់ ហើយអាចបើកចំហរសម្រាប់ការផ្លាស់ប្តូរទៅកាន់ក្លឹប Como ។ នៅក្លឹប Inter គាត់ទទួលបានប្រាក់បៀវត្សរ៍សុទ្ធចំនួន ២.៨ លានអឺរ៉ូ ដែលជាតួលេខលើសពីកម្រិតថវិការបស់ក្លឹប Como ។ សម្រាប់ការផ្ទេរមួយនេះ កីឡាករ Sanchez ត្រូវយល់ព្រមក្នុងការកាត់ប្រាក់ឈ្នួលរបស់ខ្លួន។ បន្ថែមលើនេះក្រុម Como ក៏កំពុង ស្វែងរកជម្រើសផ្សេងៗ ដើម្បីពង្រឹងក្រុមរបស់ពួកគេ រួមមានដូចជាកីឡាករ Mauro Icardi, Joaquin Correa, Andrea Pinamonti និង Andrea Belotti ។

ទីតាំងអ្នកចាំទី ក៏ជាកន្លែងសំខាន់មួយដែលទាមទារអោយមានការយកចិត្តទុកដាក់ដូចគ្នា។ ការពីភាក្សាពេលនេះជុំវិញការនាំកីឡាករម្នាក់ទៀតមកដើម្បីប្រជែងជាមួយអ្នកចាំទី សញ្ជាតិក្រូអាស៊ី Adrian Semper ឬ ក៏ជាកីឡាករជម្រើសទី២តែម្តង។ អ្នកចាំទីដែលមើលឃើញរួមមានកីឡាករ Alessio Cragno មកពីក្លឹប Sassuolo (ខ្ចីជើងពី Monza) និងកីឡាករ Loris Karius មកពីក្លឹប Newcastle។ ការផ្ទេរយក Karius អាចជាយុទ្ធសាស្ត្រមួយ ដែលអាចអនុញ្ញាតអោយគាត់មកនៅទីក្រុង Milan ជាកន្លែងដែលគូដណ្តឹងរបស់គាត់ឈ្មោះ Diletta Leotta និងកូនស្រីរបស់ពួកគេឈ្មោះ Aria Rose រស់នៅ។

Loris Karius Newcastle

សម្រាប់តំបន់បម្រើ លោក Fabregas និង Ludi បានកំណត់គោលដៅរបស់ពួកគេទៅលើកីឡាករដែលផុតកុងត្រា ហើយពួកគេចង់បន្តអាជីពបាល់ទាត់ទៀត។ កីឡាករ Stefano Sensi មកពីក្លឹប Inter និងកីឡាករ Daniel Boloca មកពីក្លឹប Sassuolo គឺជាគោលដៅដ៏មានសក្តានុពល។ ចំណែកឯតំបន់ការពារវិញ ក្លឹប Como ចាប់អារម្មណ៍ទៅលើកីឡាករ Gian Marco Ferrari ពីក្លឹប Sassuolo និងកីឡាករ Alberto Dossena មកពីក្លឹប Cagliari ។

ចក្ខុវិស័យរបស់លោក Fabregas សម្រាប់ក្លឹប Como គឺពង្រីកលើសពីការរស់រានមានជីវិតនៅក្នុង Serie A ។ អតីតតារាឆ្នើមក្លឹប Barcelona និង Chelsea បានបេ្តជ្ញាបង្កើតនៅក្រុមដែលមានសមត្ថភាពមួយ។ វិធីសាស្ត្ររបស់គាត់ គឺជាការដាក់បញ្ចូលគ្នារវាងកីឡាករជើងចាស់ដែលមានបទពិសោធន៍ដូចទៅនឹង Sanchez ជាមួយនឹងយុវជនដែលមានទេពកោសល្យ ដែលកំពុងស្វែងក្លឹបដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន៕

Previous articleបញ្ហានៅក្លឹប Barca នៅតែបន្ត!! ស្របពេលភាពខ្មៅងងឹតថ្មី បានកើតឡើងនៅក្លឹបមួយនេះ
Next articleMan Utd នឹងយកកីឡាករ Everton ម្នាក់នេះមកជំនួសកន្លែង Varane