Leicester City ត្រៀមលក់កីឡាករម្នាក់ យកលុយមកស្តារបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Leicester City កំពុងជួបបញ្ហាហិរញ្ញវត្ថុ ដែលធ្វើអោយក្លឹបមានបញ្ហានៅលើទីលានសម្រាប់រដូវកាលនេះ ហើយក្នុងនោះក្លឹបក៏បានសម្រេចចិត្តក្នុងការដាក់លក់ Maddison នៅរដូវក្តៅនេះ ប្រសិនជាពួកគេអាចគេចផុតអីការកាត់ចេញពីក្របខណ្ឌ Premier League ក៏ដោយ។

ប្រភពដដែរបានបន្ថែមថា ការលក់កីឡាករ Maddison គឺពីជាមិនអាចជៀសផុត ហើយកីឡាករនាំលេងមួយនេះអាចមានតម្លៃប្រមាណ ៦០លានផោន។ ក្នុងនោះ Manchester United, Newcastle និង Tottenham បាននឹងបង្ហាញការចាប់អារម្មណ៍ចំពោះរូបគាត់។

បើតាម Foxes បានអោយដឹងថាក្លឹបបានខាតបង់ប្រាក់ប្រមាណ ៩២.៥លានផោន ហើយក្លឹបកំពុងធ្វើការស្តារនៅបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ បន្ទាប់ពីការរាតត្បាតជម្ងឺកូវីដ១៩៕

Previous articleមិនចាំយូរ!! ក្លឹបមួយនេះ ចេញមកប្រជែងនឹង Bayern យកខ្សែប្រយុទ្ធ Ollie Watkins
Next articleArteta ចេញមកប្រជែងនឹង Tuchel យកខ្សែប្រយុទ្ធ Juventus