Arteta ចេញមកប្រជែងនឹង Tuchel យកខ្សែប្រយុទ្ធ Juventus

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomeratoweb បានអោយដឹងថាខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លឹប Juventus បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹប Arsenal និង Bayern Munich ស្របពេលដែលក្លឹបសេះបង្កងមួយនេះក៏មានផែនការលក់គាត់នៅរដូវក្តៅនេះ។

កីឡាករសញ្ជាតិស៊ែប៊ីរូបនេះមានរដូវកាលអាក្រក់មួយនៅកីឡដ្ឋាន Turin ហើយគេអាចត្រូវផ្ទេរទៅលេងនៅក្លឹបផ្សេង។ ទាំង Arsenal និង Bayern Munich ក៏ធ្លាប់មានព័ត៌មានទាក់ទងជាមួយនឹងអតីតកីឡាកររបស់ Fiorentina រូបនេះផងដែរនាពេលកន្លងមក។ ខណៈក្លឹប Juventus ចង់លក់រូបគាត់ក្នុងតម្លៃប្រមាណ ៦២លានផោន៕

Previous articleLeicester City ត្រៀមលក់កីឡាករម្នាក់ យកលុយមកស្តារបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន
Next articleក្លឹបធំ៤ សុទ្ធតែចង់បានខ្សែប្រយុទ្ធ Wilfried Zaha