ក្លឹបមួយនេះហ៊ានចំណាយលុយ ១២០លានអឺរ៉ូ សម្រាបផ្ទេរយកខ្សែប្រយុទ្ធ Osimhen

បរទេស៖ កីឡាករ Osimhen បានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ក្លឹបកំពូលៗនៅតំប់អឺរ៉ុប ហើយក្លឹប Napoli បានបញ្ជាក់នៅឆន្ទៈក្នុងការដាក់លក់កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះនារដូវក្តៅខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់នឹងលក់កីឡាកររូបនេះ លុះត្រាតែទទួលបាននៅតម្លៃស្របទៅកាន់លក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ១២០លានអឺរ៉ូ ដែលវាធ្វើអោយក្លឹប Paris-Saint Germain និង Chelsea កាត់បន្ថយការចាប់អារម្មណ៍ចំពោះកីឡាកររូបនេះ។

Victor Osimhen Napoli 2023-2024

នេះបើយោងតាមការប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលី Il Mattino បានអោយដឹងកីឡាករ Osimhen នឹងអាចចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ ក្លឹប Al-Ahli អាចជាជម្រើសមួួក្នុងការផ្ទេរយកកីឡាករសញ្ជាតិនីហ្សេរីយ៉ា ខណៈដែលក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះ ហ៊ានចំណាយទៅតាមលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់។ តាមប្រភពដដែរបានអោយដឹងថាក្លឹប Napoli ក៏មិនមានបំណង់ទំលាក់តម្លៃផ្ទេរមួយនេះសម្រាប់ក្លឹបដែលចង់បាន Osimhen នោះទេ។ ទោះបីជាក្លឹប Al-Ahli ហ៊ានចំណាយនៅតម្លៃ ១២០លានអឺរ៉ួមែន ប៉ុន្តែកីឡាករ Osimhen មិនទាន់ធ្វើការយល់ព្រមសម្រាប់ការផ្ទេរនៅឡើយទេ។

Victor Osimhen Bologna Napoli Serie A

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ បានបង្ហាញខ្លួនដំបូងអោយក្លឹប Napoli នៅក្នុងរដូវកាល ២០២២-២៣ ដោយគាត់អាចស៊ុតបញ្ចូលទីបាន ២៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៥ដង ក្នុងចំណោមការបង្ហាញខ្លួន ៣២ប្រកួត ហើយបានចូលរួមជួយក្លឹប Napoli អោយឈ្នះពានរង្វាន់ Serie A ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មក។ ហើយសម្រាប់រដូវកាល ២០២៣-២៤នេះ ទម្រង់លេងរបស់គាត់ហាក់ធ្លាក់ចុះគួរអោយកាត់សំគាល់ ខណៈមានការខ្វែងគំនិតជាមួយនឹងក្រុមប្រឹក្សាភិបាលរបស់ក្លឹបទៀតផង បានធ្វើអោយមានហេតុផលជាច្រើនក្នុងការដែលគាត់អាចនឹងចាកចេញ។

គេនៅមិនទាន់ដឹងថាតើ Osimhen ខ្លួនគាត់ផ្ទាល់នឹងត្រៀមខ្លួនផ្លាស់ទៅអារ៉ាប៊ីសាអូឌីត ខណៈគាត់ទើបតែចាប់ផ្តើមអាជីពមិនទាន់យូរប៉ុណ្ណោះទេ។ ប៉ុន្តែ ក្លឹប Napoli ទំនងជាសប្បាយចិត្តប្រសិនបើគាត់ចាកចេញក្នុងពេលឆាប់ៗ ជាជាងពេលក្រោយ ព្រោះវានឹងធ្វើអោយតម្លៃខ្លួនរបស់គាត់ខ្ពស់ ហើយក្លឹបក៏ទទួលបានថវិការច្រើនសម្រាប់រដូវក្តៅនេះដូចគ្នា៕

Previous articleក្លឹប Porto កំពុងចរចាជាមួយ Boca Juniors ទៅលើការផ្ទេរខ្សែបម្រើម្នាក់
Next articleKompany ចាប់អារម្មណ៍លើខ្សែការពាររបស់ Leverkusen និង Chelsea