បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាការពិភាក្សាទៅលើកុងត្រាលើកដំបូងជាមួយនឹងកីឡាករ Colwill បានកើតឡើងរួចហើយ។ ក្លឹប Bayern បានជឿជាក់ថាបានឈានដល់ការនិយាយព្រមព្រៀងគ្នាជាមួយនឹងកីឡាករ Tah រួចរាល់ហើយ។ ប្រភពដដែរបានអោយដឹងថាកីឡាករសញ្ជាតិអាឡឺម៉ង់នេះបានធ្វើការបញ្ជាក់ទៅកាន់ក្លឹប Bayer Leverkusen ហើយអំពីបំណង់ក្នុងការចាកចេញ។
ទាំងកីឡាករ Tah និង Colwill សុទ្ធតែលេងនៅខ្សែការពារកណ្តាលខាងឆ្វេង ប៉ុន្តែវាហាក់បីដូជាមិនសាកសមនឹងស្ថានភាពរបស់ក្លឹប Bayernខណៈដែលក្លឹបសម្លឹងចង់ពង្រឹងនៅក្នុងតំបន់ការពាររបស់ពួកគេ ស្របពេលដែលកីឡាករ Matthijs de Ligt និង Dayot Upamecano កំពុងពិចារណាលើការចាកចេញពីក្លឹប។ សម្រាប់កីឡាករខ្ចីជើង Eric Dier ពីក្លឹប Tottenham នឹងអាចក្លាយជាកីឡាករអចិន្ត្រៃយ៍នៅខែមីនា។
កីឡាករ Colwill បានបង្ហាញខ្លួន ៣២ដងនៅក្នុងរដូវកាលដំបូងរបស់គាត់ក្នុងនាមជាកីឡាករ Chelsea បន្ទាប់ពីត្រូវអោយខ្ចីជើងទៅកាន់ក្លឹប Huddersfield Town និង Brighton ។ កីឡាកររូបនេះបានសង្ឃឹមលើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍កាលពីរដូវក្តៅមុន ដោយមានការចាប់អារម្មណ៍ពី Liverpool ផងដែរ៕