ឯកឧត្តម ថោ​ង ខុន ឯកឧត្តម វ៉ា​ត់ ចំរើន ឯកឧត្តម ខូ​វ ឆាយ និងឧកញ៉ា ស្រី ចាន់ថន បានជួបប្រជុំ​ដើម្បី​ដោះស្រាយ​សម្របសម្រួល​ពាក់ព័ន្ធ​ទៅលើករណី​កីឡាករ ដាវ លី​ឌុ​ច

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​ឧកញ៉ា ស្រី ចាន់​ថន តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤​នេះ​ថា​៖

“​ថ្ងៃនេះ​ខ្ញុំបាទ​បាន​មក​ចូលរួម​កិច្ចប្រជុំ​មួយ ដែល​មានការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម ថោ​ង ខុន ឯកឧត្តម វ៉ា​ត់ ចំរើន ឯកឧត្តម ខូ​វ ឆាយ រួម​ទាំង​ខ្ញុំបាទ​ដើម្បី​ដោះស្រាយ​សម្របសម្រួល​ពាក់ព័ន្ធ​ទៅ​កីឡាករ ដាវ លី​ឌុ​ច អោយ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ រួម​គ្នា​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ ហើយ​ក៏​បាន​ចង្អុលបង្ហាញ ដាវ លី​ឌុ​ច អោយ​យល់​ដឹង​អំពី​ការ​រស់នៅ ច្បាប់ទម្លាប់​ប្រទេស ដើរ​លើ​មាគ៌ា​រួម​គ្នា ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ដោយ​ពិតប្រាកដ​ហើយ​ចេញពី​ចិត្ត ។

ឯកឧត្តម ថោ​ង ខុន បាន​លើក​ឡើង​ព្រមទាំង បាន​ឯកភាព​បន្ថែម​ថា យេ​ី​ង​បាន​ឯកភាព​គ្នា ហើយ​ធ្វើការ​អភិវឌ្ឍ​គុន​ខ្មែរ​ទាំងអស់​គ្នា​ដោយ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដូចនេះ ដាវ លី​ឌុ​ច និង​សហព័ន្ធ​ត្រៀម​សហការ​គ្នា និង​ចាប់ដៃ​គ្នា​ធ្វេ​ី​ការ​រួម​គ្នា​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។

សូម​បញ្ចា​ក់​ជូន​បងប្អូន​ថា​ចាប់ពី​ពេល​នេះ​តទៅ​រឿងរ៉ាវ​ចាស់​ៗ​គឺ​ត្រូវ​បាន​ដោះស្រាយ ហើយ​បញ្ចប់​ជា​ស្ថាពរ គិត​រឿង​ល្អ​សំរាប់​គុន​ខ្មែរ​”៕

Previous articleKompany ចាប់អារម្មណ៍លើខ្សែការពាររបស់ Leverkusen និង Chelsea
Next articleលោក Ronald Koeman និយាយអំពីបញ្ហារបួសរបស់ Frenkie de Jong