បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ronald Koeman អ្នកចាត់ការក្រុមជម្រើសហូឡង់បាននិយាយអំពីបញ្ហារបួសរបស់កីឡាករ Frenkie de Jong ថា៖
“គួរអោយសោកស្តាត!! គាត់មិនទាន់ជាសះស្បើយក្នុងរយៈ ៣សប្តាហ៍។ Frenkie មានប្រវត្តីជាមួយនឹងបញ្ហារបួសនាពេលកន្លងមក ដូច្នេះយើងត្រូវគិតពីសុខភាពរបស់គាត់។ ក្លឹបបានសម្រេចចិត្តប្រថុយអោយគាត់លេង ហើយនេះ គឺជាតម្លៃដែលយើងត្រូវចំណាយសម្រាប់វា”៕