អ្នកគាំទ្រសម្រុកចូលទីលាន ខណៈពេលក្រុមព័រទុយហ្គាល់កំពុងហ្វឹកហាត់

Euro ២០២៤៖ ក្រុមរបស់លោក Roberto Martinez កំពុងរៀបចំខ្លួនសម្រាប់ការប្រកួត Euro ២០២៤ ដែលនឹងមកដល់នាពេលខាងមុខ ដោយក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្វើការហ្វឹកហាត់ក្រោមក្រសែភ្នែករបស់អ្នកគាំទ្រ ៨០០០នាក់។ បរិយាកាសដំបូង គឺមានភាពរំភើប ប៉ុន្តែក្រោយមកបានប្រែទៅជាភាពច្របូកច្របល់ នៅពេលដែលអ្នកគាំទ្ររាប់សិបនាក់បានសម្រុកចូលមកក្នុងទីលាន នៅក្នុងពេលក្រុមកីឡាករកំពុងប្រជុំគ្នាត្រៀមហ្វឹកហាត់។ ទោះបីជាមានការខិតខំប្រឹងប្រែងពីបុគ្គលិកសន្តិសុខ ដែលព្យាយាមទប់ស្ថានការណ៍ក៏ដោយ ក៏អ្នកគាំទ្របានចូលទៅជិតកីឡាករព័រទុយហ្គាល់យ៉ាងគ្រោះថ្នាក់។

ក្នុងពេលមានភាពចលាចលនេះ កីឡាករ Sa បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ខណៈដែលគាត់បានរត់ចម្ងាយ ៥០យ៉ាត ដើម្បីទៅជួយទប់ស្កាតអ្នកគាំទ្រកុំអោយចូលទីលាន។

កីឡាករ Cristiano Ronaldo ដែលជាតួសំខាន់ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ច្បាស់ជាទាក់ទាញចិត្តអ្នកគាំទ្រដែលបានចូលមលមើលការហ្វឹកហាត់។ ការទន្ទឹងរង់ចាំមើលកីឡាករ Ronaldo ចូលមកហ្វឹកហាត់ ដោយមានអ្នកគាំទ្រចង់ឃើញខ្សែប្រយុទ្ធជើងចាស់ដែលកំពុងរៀបចំសម្រាប់ការប្រកួតអន្តរជាតិដ៏ធំលើកទី ១១ របស់គាត់។

Cristiano Ronaldo Portugal Slovenia 2024

ការហ្វឹកហាត់បើកចំហដំបូងនេះបានផ្តល់នៅសំបុត្រចំនួន ៦,០០០ សន្លឹកដោយឥតគិតថ្លៃដល់អ្នកគាំទ្រ ដែលអនុញ្ញាតឱ្យពួកគេបានឃើញនៅកីឡាករដែលពួកគេចូលចិត្តនៅក្នុងសកម្មភាពហ្វឹកហាត់។ ភាពច្របូកច្របល់នេះបានបញ្ជាក់ពីប្រជាប្រិយភាពដ៏យូរអង្វែងរបស់ Ronaldo និងការរំពឹងទុកខ្ពស់ជុំវិញការប្រកួតរបស់ព័រទុយហ្គាល់នៅក្នុងព្រឹត្តិការណ៍នេះ។ ព័រទុយហ្គាល់នឹងចាប់ផ្តើមប្រកួតជាមួយនឹង ក្រូអាតនៅថ្ងៃទី១៨ ខែមិថុនា៕

Previous articleអតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Ian Wright ចាប់ទុកសកម្មភាពរបស់ Porteous ជារឿងដ៏គ្រោះថ្នាក់មួយ
Next articleSpurs រៀបចំដាក់សំណើរតម្លៃ ៤២លានផោនផ្ទេរយកខ្សែបម្រើស្លាបរបស់ Real Soceidad