បរទេស៖ ក្លឹប Tottenhma Hotspur កំពុងមានពាក្យចចាមអារ៉ាមក្នុងការដាក់សំណើរមានតម្លៃ ៤២លានផោន ដើម្បីផ្ទេរយកខ្សែបម្រើស្លាប Real Sociedad កីឡាករ Takefusa Kubo។
នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថា ការពិតទៅសំណើរនេះគឺវាទាបជាតម្លៃផ្តាច់កុងត្រារបស់ដែលមានតម្លៃប្រមាណ ៥០លានផោន។ មានពាក្យចចាមអារ៉ាមថាលោក Ange Postecoglou នឹងរៀបចំសំណើរមួយផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃផ្តាចកុងត្រារបស់ Kubo ប្រសិនជាសំណើរទីមួយត្រូវបានបដិសេធ។ បន្ទាប់ពីរដូវកាលដ៏លេចធ្លោនៅ La Liga បានធ្វើអោយមានពាក្យចចាមអារ៉ាមថាក្លឹប Aston Villa ក៏ចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិជប៉ុននេះដែរ៕