Fulham សម្លឹងឃើញកីឡាករ Man City ដែលអាចនឹងមកជំនួស Joao Palhinha

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Fulham បានសម្លឹងឃើញកីឡាករ Kalvin Phillips របស់ក្លឹប Manchester City ក្នុងការមកជំនួសកីឡាករ Joao Palhinha ដែលអាចនឹងចាកចេញនៅក្នុងរដូវក្តៅនេះទៅកាន់ក្លឹប Bayern Munich។

Kalvin Phillips Manchester City 2023-24

ក្លឹប Bayern Munich បានដាក់សំណើរដែលមានតម្លៃ ៣០លានផោនសម្រាប់ផ្ទេរយកកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ប៉ុន្តែក្រុមរបស់លោក Marco Sliva បានច្រានចោលនៅសំណើរនេះហើយ។ ក្លឹបដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់មួយនេះ នឹងធ្វើការដាក់នៅសំណើរថ្មីមួយដែលអាចមានតម្លៃប្រមាណ ៦០លានផោន។ ប្រសិនជាខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះផ្ទេរទៅកាន់កីឡដ្ឋាន Allianz Arena នោះកីឡាករ Phillips ក្លាយជាគោលដៅកំពូលដែលនឹងត្រូវមកកាន់ក្លឹប Fulham៕

Previous articleSpurs រៀបចំដាក់សំណើរតម្លៃ ៤២លានផោនផ្ទេរយកខ្សែបម្រើស្លាបរបស់ Real Soceidad
Next articleមានរឿងអ្វី? ទើប Real ចង់បានអ្នកចាំទីក្លឹប Espanyol មកជំនួសកន្លែង Andriy Lunin