Man Utd ដាក់សំណើរដំបូងទៅកាន់ Everton សម្រាប់ផ្ទេរយកកីឡាករ Branthwaite

បរទេស៖ ក្លឹប Manchester United បានធ្វើការដាក់នៅសំណើរលើកដំបូងទៅកាន់ក្លឹប Everton សម្រាប់ការផ្ទេរកីឡាករ Branthwaite បន្ទាប់ពីបានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករវ័យ ២១ឆ្នាំរូបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹបឈ្នះពាន FA Cup បានដាក់សំណើរតម្លៃ ៣៥លានផោនសម្រាប់ខ្សែការពារកណ្តាលរូបនេះ។

តាមប្រភពសារព័ត៌មាន The Athletic បានអោយដឹងថាកាលពីថ្ងៃសុក្រថា ខាងក្លឹប Everton រំពឹងទុកថានឹងច្រានចោលនៅសំណើរដេញថ្លៃមួយនេះ។ ពួកគេកំពុងរំពឹងថានឹងទទួលបានតម្លៃខ្ពស់ជាងនេះសម្រាប់ខ្សែការពារកណ្តាលឆ្នើមរបស់ពួកគេ ដោយសារពួកគេមានការព្រួយបារម្ភអំពីច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព ហើយត្រូវតែប្រមូលថវិកាមកវិញនៅរដូវក្តៅនេះ។ ជាលទ្ធផលក្លឹប United មើលទៅទំនង់ជាត្រូវបង្កើននៅតម្លៃសំណើររបស់ខ្លួនជាថ្មី។

ប្រសិនជាក្លឹប Manchester United ចង់ចុះហត្ថលេខាលើកីឡាករដែលមានគុណភាពដូចកីឡាករ Branthwaite នោះ ពួកគេត្រូវតែចំណាយលុយបន្ថែមទៀត ខណៈក្លឹប Everton ចង់រក្សាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ ការគំរាមកំហែងនៃការបំពានប្រាក់ចំណេញ និងនិរន្តរភាព ប្រហែលជានឹងជម្រុញអោយក្លឹប Everton នឹងលក់តារាឆ្នើមរូបនេះ ប៉ុន្តែប្រសិនជាទទួលបាននៅសំណើរដ៏ល្អមួយ។ ក្លឹប United បានបាត់បង់កីឡាករ Raphael Varane ដែលធ្វើអោយក្លឹបត្រូវតែស្វែងរកខ្សែការពារកណ្តាលថ្មី ដូច្នេះវាធ្វើអោយពួកគេស្ថិតនៅក្នុងភាពលំបាកក្នុងការស្វែងរក។

Jarrad Branthwaite England 2024

ការអវត្តមានរបស់កីឡាករ Branthwaite ពីក្រុមជម្រើសជាតិអង់គ្លេសនៅសម្រាប់ព្រឹត្តិការណ៍ Euro ២០២៤ មានន័យថាគាត់កំពុងរីករាយនឹងការសម្រាកបន្ទាប់ពីយុទ្ធនាការ Premier League ដ៏លំបាកសម្រាប់រដូវកាល ២០២៣-២៤ ។ ក្លឹប United ទំនង់ជាអាចនឹងដាក់សំណើរជាថ្មីម្តងទៀត ជាមួយនឹងតម្លៃប្រសើរជាងមុននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ងជានឹងចូលមកជាមួយនឹងការដេញថ្លៃដែលប្រសើរឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែវាអាចជាការប្រកួតប្រជែងជាមួយនឹងពេលវេលា ខណៈដែលក្លឹប Everton ចង់ឱ្យកិច្ចព្រមព្រៀងណាមួយក៏ដោយត្រូវសម្រេចអោយបានមុនថ្ងៃទី៣០ ខែមិថុនានេះ៕

Previous articleមានរឿងអ្វី? ទើប Real ចង់បានអ្នកចាំទីក្លឹប Espanyol មកជំនួសកន្លែង Andriy Lunin
Next articleArsenal សាកសួរអំពីលក្ខខណ្ឌ និងតម្លៃរបស់ខ្សែបម្រើ Everton ម្នាក់នេះ