Arsenal សាកសួរអំពីលក្ខខណ្ឌ និងតម្លៃរបស់ខ្សែបម្រើ Everton ម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Liverpool Echo បានអោយដឹងថាក្លឹប Arsenal បានធ្វើការសាកសួរអំពីខ្សែបម្រើរបស់ក្លឹប Everton គឺកីឡាករ Amadou Onana។

Amadou Onana

អ្នកចាត់ការលោក Mikel Arteta បានធ្វើការកោតសរសើរកីឡាករសញ្ជាតិបែលហ្ស៊ិកជាយូរយារណាស់មកហើយ ហើយជារឿយៗក៏មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្រុមកាំភ្លើងធំ។ ឥឡូវនេះក្លឹបបានចាត់វិធានការជាក់ស្តែងដើម្បីធ្វើសកម្មភាពលើចំណាប់អារម្មណ៍នោះដោយទាក់ទងទៅក្លឹប Everton ទាក់ទងនឹងការផ្ទេរដ៏មានសក្តានុពលមួយ។ ក្លឹប Everton បានទាមទារនៅតម្លៃប្រមាណ ៥០លានផោនសម្រាប់ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះ៕

Previous articleMan Utd ដាក់សំណើរដំបូងទៅកាន់ Everton សម្រាប់ផ្ទេរយកកីឡាករ Branthwaite
Next articleTen Hag ចង់បានខ្សែការពារ Bayern រូបនេះ មកលេងចាប់ដៃគូរនឹង Martinez